ពាក្យបណ្ដៅ

   ក ខ គ ឃ ង
 -កំពីងពួយកាត់ កំពីងពួយចង កំពីងពួយបងកាត់ហើយចងវិញ
 -គោដេក ខ្សែដើរ
 -គោមួយក្រោលត្រងោលទាំងអស់

   ច ឆ ជ ឈ ញ

   ដ ឋ ឌ ឍ ណ
 -ដាក់ទៅត្រង់ តម្រង់ទៅវៀច
 -ដុកដុលឈ្មុលដី សត្វជើងប្រាំបីអូសដុកដុល
 -ដើមប៉ុនទៀន លៀនប៉ុនថាស

   ត ថ ទ ធ ន
 -ត្រឡាចមិនត្រឡាច ល្ពៅមិនល្ពៅ ដាក់់លើភ្លៅរងុំៗ
 -ទុកលើដីខ្លាចបែក ទុកលើមេឃ/មែកខ្លាចបាក់ ពិបាកទុកពិបាកដាក់ស្តោកស្តោកឡើង
 -ទៅហោះ មកហែល

   ប ផ ព ភ ម
 -ពីតូចគេហៅតា(ត្រ) ធំឡើងកាលណាគេហៅអា(ឫ​)

   យ រ ល វ ស ហ ឡ អ
 -រាំងអឺយរាំងរេ រាំងនៅក្នុងទន្លេ គេហៅរាំងអ្វី
 -សត្វហ្នឹងគេហៅសត្វនេះ គេតែងចាប់ជិះ គេស៊ីកញ្ជាក់វា
 -អ្នកមួយមកពីស្រុកបារាំង អួតឯងខ្លាំងគេវាយក្បាលឆេះ
 -អាត្រប៉ាកនៅខាងក្រោម អាចង្កោមនៅខាងលើធ្វើក្បាលងីងើ ស្រក់ទឹកណក់ៗ
 -ឯកអង្គទ្រង់នាមចម្លែក រាងខ្ពស់អនេក នៅទាបជាងស្មៅ







 




























































 
សុភាសិត


-កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់
-កុំរាមុខដឹង កុំទទឹងមុខសឹក
-កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
-កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន
-កុំយកពងមាន់ទៅផ្ញើនឹងក្អែក
-កោកៗសឹកមាត់ត្រដោក ឆ្អែតពោះក្របី
-ក្ដាមនៅស្រែណាកាត់ស្រូវនៅស្រែនោះ
-កកក៏បាយ មេម៉ាយក៏ស្រី
-កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច
-កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តស្រីថាគ្មានសាហាយ
  កុំទុកចិត្តម្ដាយថាគ្មានបំណុល
-កុំរាមុខដឹង កុំទទឹងមុខសឹក


-ខឹងគោវាយរទេះ/ខឹងគោវាយនង្គ័ល/ខឹងគោវាយរនាស់


-គោស្គមសាចាប់
-គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ
-គោលឿនសឹកក ស្រីល្អសឹកគូទ
-គិតហើយសឹមគូរ
-គេអាចរស់បានដោយមិនចេះអាន តែគេមិនអាចរស់បានដោយមិនចេះរាប់ទេ


-ឃើញដំរីជុះកុំជុះតាមដំរី
-ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
-ឃ្លោកលិច អំបែងអណ្ដែត


-ងើយស្កក ឱនដាក់គ្រាប់


-ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង
-ចេះដប់មិនស្មើនឹងប្រសប់មួយ
-ចេះមកពីរៀន មានមកពីរក
-ចេះឯងឱ្យក្រែងចេះគេ




-ជាងដែកហែកនឹងដៃ ជាងកន្ត្រៃសក់កន្ទ្រើង


-ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត




-ដឹងឆ្ងើយដ្បិតដង​ កូនឆ្គងដ្បិតមេបា
-ដំដែកទាន់នៅក្ដៅ










-តក់ៗពេញបំពង់ ឆុងៗកន្លះគ្រហែត
-ត្រឡាចវារទៅទើបល្ពៅវារមក







-ធ្ងន់នៅថ្ម ក្រនៅក្ដី
-ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រីបង់ភស្ដា របាំបង់លេង ​​​វង្វេងតម្រា ចាត់ក្នុងមលា មន្ទិលសៅហ្មង



-នាយថ្កើងដ្បិតពល
-នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយជាមួយ


-បើខឹងឱ្យខំអត់ បើខ្សត់ឱ្យខំរក
-បើមិនជួយចូកជួយចែវកុំយកជើងរាទឹក




-ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក


-ភូតនៅហោរ ចោរនៅជាង


-មនុស្សគេយកសម្ដី ដំរីគេយកភ្លុក
-មាន់ពងលើស្រូវរមែងស៊ីស្រូវ
-មឹះៗកេះឆ្នាំងបាយធ្លុះ




-រនាបបាក់យករនាបជួស សម្ដីហួសគ្មានអ្វីជួសបានឡើយ
-រពឹសដៃផ្ទៃឆ្អែត






-សម្ដីជាឯក លេខជាទោ អក្សរជាត្រី
-សាច់មិនបានស៊ីយកឆ្អឹងមកព្យួរក
-សាបមួយដៃ ប្រៃមួយចឹប
-សូវស្លាប់បាកុំឱ្យតែស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំឱ្យតែភ្លើងឆេះផ្ទះ






-អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្ដាត
-អន្ទង់វែងកុំរកឆ្នាំងវែង



























 
ក្បួននិយាយមួយចំនួនដែលខ្មែរបានប្រើក្នងកិច្ចការដែលមិនចង់ឱ្យអ្នកផ្សេងស្ដាប់យល់

+របៀបនិយាយដោយប្រើ"ស"
គេយកព្យញ្ជនៈពួក"អ"មកដាក់ពីមុខព្យាង្គដែលផ្សំដោយព្យញ្ជនៈ"ស"។
 ឧទាហរណ៍៖គេថា"ដសើរ"ដែលគេគន្លាស់មកថា"ដើរស"សម្រាប់សម្គាល់ពាក្យ"ដើរ"
               គេថា"ឡសេង"ដែលគេគន្លាស់មកថា"លេងស"សម្រាប់សម្គាល់ពាក្យ"លេង"
               ហសូប បសាយ ហសើយ រ៉ស៊ឺ ណស៊ៅ?=ហូបបាយហើយឬនៅ?
               សសូម កសុំ ខសឹង=សូមកុំខឹង។
+របៀបនិយាយដោយប្រើ"លឿង"
 ឧទាហរណ៍៖តឿងឡើ អឿងឡែង ឈ្មឿងលោះ អ្វឿងឡី?=តើឯងឈ្មោះអ្វី?
               សប្បឿងឡាយ ណឿងឡាស់ = សប្បាយណាស់
+របៀបនិយាយដោយប្រើ"ក្រហម"
  ឧទាហរណ៍៖
"ដមក្រហេក" គន្លាស់មកថា"ដេកក្រហម" រួចកាត់"ក្រហម"ចោល នៅសល់"ដេក"
"ខ្ញមក្រហុំ"គន្លាស់មកថា"ខ្ញុំក្រហម" រួចកាត់ពាក្យ"ក្រហម"ចោលនៅសល់"ខ្ញុំ"
អមក្រហែង ថ្វមក្រហ៊ើ អ្វមក្រហី?=ឯងធ្វើអ្វី?
+របៀបនិយាយដែលគន្លាស់ចេញ"ខៀវ"
  ឧទាហរណ៍៖
អៀវខែង ធ្វៀវខឺ អ្វៀវខី?=ឯងធ្វើអ្វី?
ខ្ញៀវខុំ ចៀវខាំ ផ្ទៀវឃះ=ខ្ញុំចាំផ្ទះ
 

កំណាព្យល្បើកខ្លាធំនិងកូនគោ

(រំឭកឡើងវិញ៣វគ្គដំបូងនិងសាកល្បងតែងបញ្ចប់)

វិចារណញ្ញាណ នៃអ្នកដែលមាន ពលឫទ្ធជាងគេ
សមហេតុសមផល មិនដែលខុសទេ រឿងពីបុព្វេ
បាននិទានថា។
កូនគោស្រេកទឹក កំពុងតែផឹក ក្នុងជ្រោះមួយថ្លា
ស្រាប់តែមានខ្លា មួយមកពីណា ពោលបោះវាចា
ដោយឃ្លានមួខ្នាញ់។
"នរណាញ៉ាំងអា ព្រហើនហានក្លា មកធ្វើទឹកអញ
ទាល់តែល្អក់អស់ ផឹកទៅលែងឆ្ងាញ់ សមមើលងាយអញ
ជាម្ចាស់ទឹកដី"។

កូនគោឆ្លើយថា "សូមលោកម្ចាស់ខ្លា មេត្តាប្រណី
ព្រោះខ្ញុំផឹកទឹក ដែលហូរនៅអាយ ក្រោមលោកម្ចាស់ថ្លៃ ជាងម្ភៃជំហាន។
ទោះជាយ៉ាងណា ក៏មិនអាចថា ខ្ញុំបាទបំពាន
ធ្វើឲ្យល្អក់ទឹក នៅខាងលើបាន សូមលោកម្ចាស់មាន
តម្រិះឡើងវិញ"។
ខ្លាគំហកថា "គឺឯងនេះណា ធ្វើឲ្យល្អក់ស្ទេង
ម្យ៉ាងទៀតអញដឹង ពីអញជាក់ស្ដែង ថាឆ្នាំមុនឯង
និយាយដើមអញ"។
កូនគោតបថា "សូមលោកម្ចាស់ខ្លា មេត្តាគិតកាញ់
ខ្ញុំពុំទាន់កើត ទេឆ្នាំមុនមិញ ធ្វើម្ដេចអាចចេញ
រិះគន់គម្ដែង?"។
ខ្លាសន្ធាប់ថា "បើមិនមែនអា ក៏គឺបងឯង"
"ខ្ញុំគ្មានបងទេ" កូនគោតបថ្លែង ខ្លាថា"ច្នោះឯង
គឺអ្នកសាច់ញាតិ។
គេប្រាប់អញថា អ្នកឃ្វាលពួកអា ព្រមពួកឆ្កែទៀត
បរិហារកេរ្ដិ៍អញ ពុំដែលឃ្លាឃ្លាត ដូច្នេះដាច់ខាត
អញត្រូវសងសឹក"។
ភ្លាមខ្លាលោតលោ កាច់កកូនគោ ពាំចូលព្រៃព្រឹក្ស
រួចក៏ហែកស៊ី យ៉ាងឆ្ងាញ់ពន្លឹក ដោយលែងនឹកគិត
គួរសមទៀតឡើយ។
 
ទិដ្ឋភាពវត្តខ្លុយក្នុងថ្ងៃភ្ជុំបិណ្ឌ